(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នាបំបែកសម្បុកក្រុមចោរលួចកាច់កម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងទីតាំងរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះបើតាមលោក សរ សុពុត្រា មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោក សរ សុពុត្រា បានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យមួយចំនួន ហើយបានពន្លាត និងតាមប្រមាញ់យកមុខសញ្ញា វត្ថុតាងមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង ស្របតាមនីតិវិធីច្បាប់៕