(កំពង់ធំ)៖ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង២០ ក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកាជាង៤០០នាក់។
លោក សួស យ៉ារ៉ា បានអបអរសាទរលោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារចុះមូលដ្ឋានភូមិទាំង២០របស់ឃុំត្រពាំងឫស្សី និងមានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយក្នុងការសហការសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានារបស់គណបក្សដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកបន្តថា សមាជិក សមាជិកាទាំងអស់ទាំងត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ និងជួយតម្រង់ទិសគាំទ្រ បំពាក់បំប៉នពង្រឹងសមត្ថភាពដល់គណបក្សនៅមូលដ្ឋាន សំដៅពង្រឹងនិងលើកកម្ពស់ភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវរបស់មន្ត្រីគណបក្ស។
លោកបញ្ជាក់ដល់ក្រុមការងារទាំងអស់ត្រូវជំរុញការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លា និងដោះស្រាយសំណូមពរ បញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស ដើម្បីគណបក្សរក្សាបាននូវតួនាទី ក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជម្នះឱ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត។
លោកបានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍ជាគ្រឹះមួយចំនួនដល់ក្រុមការងារយុវជនគណបក្សទាំងអស់ គឺត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះរបស់គណបក្សប្រជាជន ដើមី្បសម្រេចបានជូនជាតិមាតុភូមិ និងទិសដៅវិធានការនិងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អស្ថានភាពឲ្យប្រសើរទ្បើងតាមការកំណត់នៃច្បាប់។
លោក សួស យ៉ារ៉ា បញ្ជាក់ដល់ក្រុមការងារទាំងអស់ត្រូវជំរុញការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លា និងដោះស្រាយសំណូមពរ បញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំងនិងប្រៀបឈ្នះរបស់គណបក្ស ដើម្បីគណបក្សរក្សាបាននូវតួនាទីក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជម្នះឱ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត៕