(កំពង់ធំ)៖ នៅក្នុងឱកាសលោក ជា វ៉ាន់ចាន់ ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ និងជាប្រធាន ស ស យ ក ខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតប្រជែងកម្មវិធីចម្អិនម្ហូបខ្មែរ ចុងធ្វើឆ្នើមយុវជនឆ្នើមស្រុកស្ទោង កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នៅផ្សារស្ទោងអភិវឌ្ឍន៍ ស្ថិតនៅក្នុង ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលសហការរៀបចំឡើងដោយ ស ស យ ក ខេត្តកំពង់ធំ រដ្ឋបាលស្រុកស្ទោង និង ផ្សារស្ទោងអភិវឌ្ឍន៍ លោកបានផ្ដល់អនុសាសន៍៦ចំណុច ដើម្បីយុវជនក្លាយជាយុវជនឆ្នើម និងមានភាពដឹកនាំ។

លោកបានសង្កត់ធ្ងន់ថា យុវជន ត្រូវមានលក្ខណសម្បត្តិភាពជាអ្នកដឹកនាំ ចេះធ្វើផែនការ ចេះសម្របសម្រួលហើយ យុវជនក្នុងសន្តិភាព មានឱកាសអភិវឌ្ឍន៍ខ្លួន ច្នៃប្រឌិតបង្កើតថ្មីផ្តល់ជាគំរូល្អដល់សង្គម ជាពិសេស ត្រូវមានលក្ខណៈសម្បត្តិ៦ចំណុចដូចខាងក្រោម៖

១.លើកកម្ពស់ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក
២. ជំរុញ និងលើកទឹកចិត្តយុវជនឱ្យចេះធ្វើម្ហូបខ្មែរ
៣. ផ្ដល់ឱកាសដល់យុវជនដែលស្រឡាញ់ និងចូលចិត្តធ្វើម្ហូបបានបង្ហាញស្នាដ
៤. រឹតចំណងមិត្តភាព សាមគ្គីភាពរវាងសមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាឃុំក្នុងស្រុក
៥. លើកកម្ពស់សមភាពយេនឌ័រ និងសុខមាលភាពក្នុងគ្រួសារ
៦. បង្កើតឱ្យមានបរិយាកាសសប្បាយរីករាយក្នុងស្រុកទាំមូល។

លើសពីនេះទៀត លោកបានកោតសរសើខ្ពស់ដល់លោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុក និង ជាប្រធាន ស ស យ ក ស្រុកស្ទោង ដែលបានដឹកនាំនិងជំរុញចលនាយុវជន ស ស យ ក ស្រុកស្ទោង ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាពិសេស ការកិច្ចការធ្វើកិច្ចការសង្គមនិងមនុស្សធម៌ មួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមកគួរឲ្យមោទកភាពបំផុតហើយតែងតែទទួលបាននូវការគាំទ្រពីមហាជនក្នុងមូលដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈ។

ទន្ទឹមនឹងនេះលោក ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោក ប៉ា ពិសុទ្ធ សមាជិក ស ស យ ក ខេត្តកំពង់ធំ និងជាគណៈគ្រប់គ្រងផ្សារស្ទង់អភិវឌ្ឍន៍ ដែលតែងតែសហការនិងឧបត្ថម្ភទាំងស្រុង ក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រកួតប្រជែង ចុងភៅឆ្នើម យុវជនឆ្នើមស្រុកស្ទោង នៅក្នុងឱកាសនេះ ព្រមទាំង ស ស យ ក ស្រុកស្ទោងទាំងមូល និងក្រុមការងារ ព្រមទព្រមទាំង អ្នកពាក់ព័ន្ធ ដែលបានខិតខំជួយគ្នាក្នុងការរៀបចំបង្កើតនូវកម្មវិធីនេះឡើងដើម្បីទទួលបានលទ្ធផលខ្ពស់។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមានរយៈពេល ៥សប្តាហ៍ហើយ ជ័យលាភីលេខ១ នឹងទទួលបាននូវ មេដាយមាស១ ទឹកប្រាក់លើកទឹកចិត្ត មួយចំនួន ជ័យលាភីលេខ២ ទទួលបាននូវ មេដាយប្រាក់១ និងទឹកប្រាក់លើកទឹកចិត្តមួយចំនួន ហើយជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១ និងទឹកប្រាក់លើកទឹកចិត្តចំនួនចំនួន ពិសេសមានការចម្អិនម្ហូបជាកិត្តិយសរបស់ លោកប្រធាន ស ស យ ក ខេត្ត ស ស យ ក ស្រុក និង គណ:គ្រប់គ្រងផ្សាររស្ទោងអភិវឌ្ឍន៍ផងដែរ៕