(កោះកុង)៖ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងក្រុមនិស្សិត អ.ម.ត នាំនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ ទេយ្យទាន និងបច្ច័យ ចំនួន ២,០៦០,០០០រៀល របស់សម្តេចមហាបវរ ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន អ.ម.ត មកតម្កល់ទុក វត្តអម្ពវ័ន (ហៅវត្តទួលគគីរ) ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ហាក់ ឡេង ក្នុងកម្មវិធី ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក៏បានឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យចូលព្រះវស្សា តែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ហើយប្រជាពុទ្ធបរិស័ទខ្មែរដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនាតែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈពេល ប្រមាណជា៣ខែនេះ សម្រាប់ជា ចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្ត បិណ្ឌ បាត្រ៕