(ភ្នំពេញ)៖ កងរាជអាវុធហត្ថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានឃើញគណនីហ្វេសប៊ុកឈ្មោះ «វិចិត្រ ផល្លា» មានដាក់រូបស្លាកសញ្ញា «អហ» ហើយតាមការស្រាវជ្រាវរបស់ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល គណនីហ្វេសប៊ុកនេះ បានក្លែងយករូបសញ្ញា អហ ទៅប្រើប្រាស់ធ្វើឱ្យមានការភាន់ច្រឡំ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណនីហ្វេសប៊ុកឈ្មោះ វិចិត្រ ផល្លា មិនពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថឡើយ។
បើតាមអ្នកនាំពាក្យរូបនេះ កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតលើករណីបុគ្គលណាដែលយកស្លាកសញ្ញា អហ ទៅប្រើប្រាស់ធ្វើឱ្យមានការភាន់ច្រឡំ ឬក្នុងគោលបំណងណាមួយមកលើកងរាជអាវុធហត្ថ៕