(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ គណនីហ្វេសប៊ុកឈ្មោះ «Jasmine Angkor» បានចេញសំណេរមួយ ដោយលាតត្រដាងអំពីមូលហេតុ ដែល សម រង្ស៉ី លើកយកប្រធានបទ CLV-DTA មកវាយប្រហាររដ្ឋាភិបាលកម្ពុជា មុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលសម្ពោធបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ ហ្វេសប៊ុក «Jasmine Angkor»៖

«ហេតុអ្វីបានជា សម រង្ស៉ី លើកយកប្រធានបទ CLV-DTA មកវាយប្រហាររដ្ឋាភិបាលកម្ពុជា មុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីក
ហ្វូណនតេជោ?

ហេតុអ្វីប្រជាពលរដ្ឋមិនដឹងថា សម រង្ស៉ី កំពុងបំផ្លាញកម្ពុជា?
តើ សម រង្ស៉ី ជានណា? តើ សម រង្ស៉ី កំពុងបម្រើឱ្យសហរដ្ឋអាម៉េរិក ឬ/និង យួន (យួនសេរីគាំទ្រដោយអាម៉េរិក និង/ឬសហរដ្ឋអាម៉េរិក) ឬកម្ពុជា? តើ សម រង្ស៉ី នាំប្រជាពលរដ្ឋឱ្យយល់ខុសមួយលើកជា ពីរលើក តាំងពីការជីកព្រែកហ្វូណនតេជោ រហូតមកដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ស្របតាមច្បាប់អន្តរជាតិបន្ថែមទៀត គឺដើម្បីអ្វី?

ហេតុអ្វីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានលើកយកមកធ្វើជាប្រធានបទដើម្បីញុះញង់បង្កចលាចលសង្គម នៅពេលដែល ព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ?

ក.ទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺជាភាពដៃគូប្រចាំតំបន់ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩ ជាឆ្នាំដែលកម្ពុជាបានចូលជាសមាជិកទី១០ នៃក្របខណ្ឌអាស៊ាន(ASEAN)។ CLV-DTA ជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រពហុភាគីមួយស្ថិតក្រោមយន្តការអនុមហាតំបន់មេគង្គ (GMS) នៅក្នុងក្របខណ្ឌអាស៊ាន (ASEAN) ដោយបានកំណត់យកទីតាំងនៃបណ្តាខេត្តមួយចំនួននៃប្រទេសជាសមាជិក កម្ពុជា ឡាវ និងវៀតណាម។

តំបន់ខាងលើ មានភូមិសាស្ត្រជាតំបន់ព្រៃភ្នំ និងមានសភាពស្មុគស្មាញ ជួបការលំបាកក្នុងការរស់នៅ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងការអភិវឌ្ឍស្ថិតនៅក្នុងកម្រិតទាប។ បណ្តាខេត្តពាក់ព័ន្ធរួមមាន៖

* ប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង
* ប្រទេសឡាវមានខេត្តចំនួន ៤ គឺខេត្ត ១.អាតាពើ
(Attapeu) ២.សាឡាវ៉ាន់ (Salavan) ៣.សេកុង (Sekong) និង៤.ចំប៉ាសាក់ (Champasak)

* ប្រទេសវៀតណាម មានខេត្តចំនួន៥ គឺខេត្ត ១.កុនទុម (Kan Tum) ២.ហ្កាឡាយ (Gia Lai) ៣.ដាក់ឡាក់ (Dak Lak) ៤.ដាក់ណុង (Dak Nong) និង៥.ប៊ីនភឿក (Binh Phuoc) ។

ប្រវត្តិសាស្ត្រនៃទីតាំងខាងលើរវាងកម្ពុជានិងវៀតណាម បានក្លាយជាស្រមោលដែលមិនអាចបំភ្លេចបាន នៅពេលដែលយួនខាងជើងចាប់ផ្តើម ផែនការវាយលើយួនខាងត្បូងដែលទទួលបានការគាំទ្រដោយសហរដ្ឋអាម៉េរិក គឺបាន ប្រើប្រាស់ផ្លូវលំហូជីមិញដែល ត្រូវបានអញ្ញាតដោយ សម្តេច នរោត្តម សីហនុ ក្នុងអំឡុងឆ្នាំ១៩៥០-១៩៦០ ឱ្យយួនខាងជើងឆ្លងកាត់និងប្រើប្រាស់ដីកម្ពុជាដើម្បីដឹកអាវុធរបស់ចិននិងរុស្ស៉ី ពីផែកំពង់សោម នៃខេត្តព្រះសីហនុមកជួយវៀតណាមខាងជើង។ នាឆ្នាំ១៩៦៥ សម្តេច នរោត្តម សីហនុ បានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាម៉េរិកហើយបន្តអនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់ ផ្លូវតាមព្រំដែន។ ស្ថានភាពនេះបានធ្វើឱ្យអាម៉េរិកមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានគាំទ្ររបប លន់ នុល នាឆ្នាំ១៩៧០ ដើម្បីធ្វើរដ្ឋប្រហារ ទំលាក់ សម្តេច នរោត្តម សីហនុ ។

នាឆ្នាំ១៩៧៥ ខណៈដែលទីក្រុង សៃហ្គន បានដួលរំលំ ហើយក៏ជាព្រឹត្តិការណ៍ដែលអាចនិយាយថា អាម៉េរិកបានចាញ់សង្គ្រាមនៅឥណ្ឌូចិនផងដែរ កម្ពុជារងការទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ពី សហរដ្ឋអាម៉េរិក និងត្រូវបានគ្រប់គ្រងដោយរបបប្រល័យពូជសាសាន៍ ប៉ុល ពត ដែលអាម៉េរិកចង់បង្ហាញពិភពលោកថា ប្រទេសដែលគាំទ្ររបប កុម្មុយនីស្តគឺមានភាពព្រៃផ្សៃ ។ ស្របគ្នានេះដែរ ឡាវក៏ទទួលរងបញ្ហាដូចគ្នា ពីការទំលាក់គ្រាប់បែក ប៉ុន្តែតិចជាងកម្ពុជា។

នាឆ្នាំ១៩៩០ ជាឱកាសត្រឡប់មកវិញ អាម៉េរិកក្រោមកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងក្រោមការរៀបចំរបស់ UNTAC ដែលផ្តួចផ្តើមដោយសហរដ្ឋអាម៉េរិក ក្នុងនោះយើងពិនិត្យឃើញថា កងទ័ពយួនខាងត្បូងដែលហៅថា FULRO ដែលជាក្រុមតំណាងឱ្យក្រុមជនជាតិភាគតិចតំបន់ភ្នំដែលបានចូលមកកម្ពុជាប្រហែលជាង ១០.០០០នាក់ ដើម្បីប្រើប្រាស់ជាទីតាំងវាយបកលើយួនខាងជើង ប៉ុន្តែត្រូវបានបដិសេធ និងបណ្តេញចេញពីប្រទេស ហើយនាឆ្នាំ១៩៩២ ក្រុមនោះ ត្រូវបានសហរដ្ឋអាម៉េរិកទទួលយកក្នុងនាមមនុស្សធម៌ និងត្រូវបានសម្របសម្រួលដោយ UNHCR ឱ្យពួកគេទៅរស់នៅសហរដ្ឋ អាម៉េរិកក្នុងរដ្ឋ North Carolina (Greensboro) និង California និងរដ្ឋផ្សេងៗទៀត និងប្រទេសបារាំង អូស្ត្រាលី និងកាណាដា។
នៅក្នុងរដ្ឋ North Carolina ក្រុម FULRO និងជនជាតិ ម៉ុងតាញ៉ា បានរួមគ្នាបង្កើតឡើងនូវសហគមន៍ Degar (ឬរដ្ឋ Degar) និងមានសហគមន៍ម៉ុងតាញ៉ាដេហ្គា (MDA)។ សហគមន៍ ម៉ុងតាញ៉ាដេហ្គា (MDA) ត្រូវបានទទួលស្គាល់ នាអំឡុងឆ្នាំ២០០០ ហើយ ដឹកនាំដោយ កុក ស ហើយក្រោយមកក៏មានទំនាក់ទំនងជិតស្និទ្ធិនឹងសម រង្ស៉ី ហើយដែលទាំងពីរនាក់ នាថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៣ បាន ចុះហត្ថលេខាព្រមកាត់ខេត្ត៤ គឺខេត្ត ១.រតនគិរី ២.មណ្ឌលគិរី ៣.ក្រចេះ និង៤.ស្ទឹងត្រែង ដើម្បីបង្កើតរដ្ឋដេហ្គា ប្រសិនបើគណបក្សសង្គ្រោះជាតិ (CNRP) ឈ្នះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ ។

ជាលទ្ធផលជនក្បត់ជាតិ សម រង្ស៉ី ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារអស់មួយជីវិតពីបទប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ជាតិមួយផ្នែកប្រព្រឹត្តិនៅរាជធានី»៕