(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៨ករណី ឃាត់ខ្លួនជនសង្ស័យ៧៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៦ករណី ឃាត់ខ្លួន៣៣នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់៩នាក់
* ⁠ករណីប្រេីប្រាស់១៧ករណី ឃាត់៣១នាក់
* ⁠ដាំដុះ១ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៨២៦ករណី ឃាត់ខ្លួន១៤៤០១នាក់ (ស្រី១១៧៥នាក់)៕