(កោះកុង)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មកាធិការលទ្ធកម្ម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យនិងវាយតម្លៃលើការងារស្ថាបនាលើផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង១០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅឃុំប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (គម្រោងលេខ DRR-NC-២០២៣-No.០៨៦) ក្នុងនោះអមដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមានចូលរួមពីនាយដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ អាជ្ញាធរមូល ប្រជាពលរដ្ឋជាច្រើននាក់។

ប្រជាពលរដ្ឋមានសេចក្តីសោមនស្សរីករាយក្រៃលែងដល់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត និងនាយកដ្ឋានវិស្វកម្មបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបនដាច់ស្រយាល ដែលពិបាកក្នុងធ្វើចរាចចេញចូលចេញចូលពីភូមិសាស្រ្ត១ទៅភូមិសាស្រ្ត១ ទាំងយប់ទាំងថ្ងៃ តែក្នុងបច្ចុប្បន្នភាពក្នុងស្រុកថ្មបាំងនេះទទួលបានការស្ថាបនាផ្លូវកៅស៊ូ១ខ្សែ ប្រវែង១០គីឡូម៉ែត្រ ដែលបានស្ថាបនាសាងសង់រួចរាល់ ហើយនៅប្រវែង២៣គីឡូម៉ែត្រទៀត សូមឲ្យរាជរដ្ឋាភិបាលនិងសាមីមន្ទីរអាជ្ញាធរខេត្រជួយស្ថាបនា ចាកជាកៅស៊ូបន្ថែមទៀតផង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ៤៨ មកដល់ចំណុចផ្លូវដែលស្ថាបនាឲ្យបានរួចរាល់ក្នុងឃុំប្ញស្សីជ្រុំនេះ។

ពលរដ្ឋបានបន្តថា ផ្លូវ១ខ្សែនេះមានអត្ថប្រយោជន៍ដល់ពួកគាត់ច្រើនណាស់ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកថ្មបាំងនេះ ដូចជា ការធ្វើចរាចរចេញចូលបានរហ័សទាន់ចិត្តចំណេញថវិកា ស្រួលក្នុងការដឹកកសិផលកសិកម្មយកទៅលក់ទីផ្សារ សុវត្ថិភាពការធ្វើដំណើររបស់របស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាយប់ថ្ងៃ និងបានលើកបានស្ទួយផ្នែកវិស័យទេសចរណ៍ចូលមកកម្សាន្តមានកំណើនបន្ថែមទៀតផងដែរ។

លោករដ្ឋលេខាធិកាអភិវឌ្ឍន៍ជនបទបានថ្លែងថា ប្រទេសមានសន្តិភាពមានការអភិវឌ្ឍន៍ការរីកចម្រើនឆ្ពោះទៅមុខជានិច្ច ក្រោមការដឹកនាំបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្របច្បាប់ដែលកើតចេញពីបេះដូងប្រជាពលកម្ពុជាទូទាំងប្រទេស។ សម្តេចតែងយកចិត្តទុកដាក់ជានិច្ចចំពោះប្រជាពលរដ្ឋ មិនថានៅទីជិតទីឆ្ងាយនិងតំបន់ដាច់ស្រយាលនោះទេ ការអភិវឌ្ឍនៅបន្តជាប់ជានិច្ច ដើម្បីប្រជាពលរដ្ឋដើម្បីភូមិឃុំមានសុវត្តិភាព។

លោក ប៊ុន ច័ន្ទវណ្ណៈ បានបន្តថា ប្រទេសមានសន្តិភាពមានការអភិវឌ្ឍ គឺកើតចេញគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ។ ដូច្នេះប្រជាពលរដ្ឋត្រូវរួមគ្នាការពាររក្សាសន្តិភាពឲ្យគង់វង្ស ពីព្រោះប្រទេសពុំដែលបានទទួលសន្តិភាពទេស្គាល់តែសង្គ្រាម បើយើងទទួលបានសន្តិភាពត្រូវចេះថែរក្សាសន្តិភាពពិបាករកណាស់ ហើយកុំជឿលើការញុះញ៉ុងពីអ្នកដទៃឲ្យសោះ។

លោក ប៊ុន ច័ន្ទវណ្ណៈ បានបន្តទៀតថា ពលរដ្ឋដែលមានលំនៅដ្ឋាននៅអមដងផ្លូវ និងពលរដ្ឋដែលរស់នៅក្នុងស្រុកថ្មបាំងនេះ សូមរួមគ្នាជួយថែរក្សាផ្លូវ១ខ្សែនេះឲ្យបានគង់វង្ស ព្រោះផ្លូវ១នេះជាទ្រព្យសម្បត្តិសាធារណៈ គឺរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។
ក្នុងគ្រានោះលោកក៏ផ្តល់វត្ថុអនុស្សាវរីយ៍នូវក្រមាម្នាក់១ផងដែ៕