(កំពង់ធំ)៖ លោក វ៉ា ហេងដាវុធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រីមាសនៅវត្តគុហនគរ និងវត្តរស្មីសាមគ្គី ស្ថិតឃុំពង្រ ស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
ទៀនព្រះវស្សា និងទេយ្យទានដែលក្រុមការងារប្រគេនព្រះសង្ឃនៅវត្តគុហនគរ រួមមាន៖ ទៀនព្រះវស្សា១គូ បច្ច័យ១,៥០០,០០០រៀល អង្ករផ្កាខ្ញី២បាវ ស្លាដក៥ឈុត ទឹកស៊ីអ៉ីវ៥យួរ មី៥កេ ទឹកត្រី៥យួរ ត្រីខកំប៉ុង៥យួរ ទឹកផ្លែឈើ៥កេស ទឹកបរិសុទ្ធ៥កេស។ ចំណែឯវត្តរស្មីសាមគ្គី រួមមាន៖ ទៀនវស្សា១គូ បច្ច័យ១,៣០០,០០០រៀល អង្ករផ្កាខ្ញី២បាវ ស្លាដក៥ឈុត ទឹកស៊ីអ៉ីវ៥យួរ មី៥កេស ទឹកត្រី៥យួរ ត្រីខកំប៉ុង៥យួរ ទឹកផ្លែឈើ៥កេស ទឹកបរិសុទ្ធ៥កេស។
គួរបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាហែទៀនវស្សា សំពត់សាដក និងគ្រឿងឧបភោគបរិភោគផ្សេងៗជុំវិញព្រះវិហារ។ បន្ទាប់មក មានការសម្តែងធម៌ទេសនា និងវេរទៀនវស្សា និសំពត់សាដក និងគ្រឿងឧបភោគបរិភោគទាំងនោះប្រគេនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលចូលវស្សារយៈពេល៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនាធ្វើចង្ហាន់ នំចំណី និងគ្រឿងឧបភោគបរិភោគផ្សេងៗទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕