(កំពង់ចាម)៖ លោកស្រី ញូង ចរិយា តំណាងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំសហការីនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារមានពិការភាព មានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម។
លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់សូមថែទាំសុខភាពឲ្យបានល្អក្នុងការរស់នៅ ត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែល អាកាសធាតុមានភ្លៀងធ្លាក់ ត្រូវប្រុងប្រយ័ត្ន ព្រោះអាចនឹងបង្កឱ្យកើតមានជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលផ្ដល់ជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលមានពិការភាព និងមានជីវភាពខ្វះខាតចំនួន១០គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១សម្រាប់ និងថវិកា៥មុឺនរៀល៕