Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តរតនគិរី ចុះបាញ់ថ្នាំបង្ការជំងឺ ZIKA គ្រុនឈាម និងផ្សព្វផ្សាយ ដល់ពលរដ្ឋនៅក្រុងបានលុង

22-09-2016 10:19

(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អ៊ុង រតនា នាយកមន្ទីរសុខាភិបាលខេត្តរតនគិរី បានដឹកនាំបុគ្គលិកសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការជំងឺ ZIKA និងជំងឺគ្រុនឈាម នៅក្រុងបានលុង ព្រមទាំងបានផ្សព្វផ្សាយពី បញ្ហាទាំងនេះ ដល់ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការចុះបាញ់ថ្នាំបង្ការជំងឺ ZIKA និងជំងឺគ្រុនឈាម ដែលកំពុងប្រឈមនោះ រូបលោកបានដឹកនាំក្រុមគ្រូពេទ្យចុះបាញ់ថ្នាំ ក្នុងសង្កាត់ទាំង៤ គឺសង្កាត់កាចាញ សង្កាត់ឡាបានសៀក សង្កាត់យក្សឡោម និងសង្កាត់បឹងកន្សែង។

លោកបានបន្តថា ប្រតិបត្តិការនេះមានរយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកញ្ញា ហើយការងារនេះ នឹងបន្តធ្វើតទៅទៀត រហូតដល់បណ្តាស្រុកទូទាំងខេត្តរតនគិរី៕