(សិង្ហបុរី)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី។
មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នេះមានការចូលរួមពីបណ្តាសមាគម និងអង្គការអតីតយុទ្ធជន ដែលជាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។
មហាសន្និបាតនេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាគម អង្គការអតីតយុទ្ធជនក្នុងបណ្តាប្រទេសអាស៊ាន ក្នុងការបេប្តេជ្ញាចិត្ត ធ្វើដំណើរឆ្ពោះទៅមុខជាមួយសហព័ន្ធ សំដៅឯកភាពគ្នាជាមួយប្រទេសជាសមាជិក ក្នុងទស្សនៈវិស័យមនុស្សធម៌ គិតគូរលើកកម្ពស់ប្រណីតភាពអតីតយុទ្ធជន និងឈរលើទស្សនៈរួមគ្នាក្នុងការ ស្វែងយល់ ផ្លាស់ប្តូរបទ ពិសោធន៍ អភិវឌ្ឍន៍អតីតយុទ្ធជន ឲ្យកាន់តែមានភាពប្រសើរឡើង៕