(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី រួមដំណើរដោយប្រធានស.ស.យ.ក ស្រុក និងសហការី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋឈ្មោះ កុង អង់ ភេទប្រុស អាយុ ៨៥ឆ្នាំ នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងនោះលោក ឈឹម ធី បានសម្តែងមរណទុក្ខ ព្រមទាំងបាននាំយកសម្ភារ និងថវិកាមួយចំនួន ចូលរួមពិធីបុណ្យផងដែរ។ សម្ភារមានអង្ករ ១០០គីឡូ មី១កេស ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ ២យួរ និងថវិកា ៤០ម៉ឺនរៀល។
សូមជម្រាបថា នៅថ្ងៃដដែលនេះ លោក ឈឹម ធី ក៏បានទទួលអំណោយរបស់ក្រុមហ៊ុនជីកសិកម្ម ឈ្មោះ សាមគ្គី ដែលតំណាងដោយលោកស្រី យ៉ាន់ សុខា ជូនដល់មន្ទីរពេទ្យបង្អែកអង្គរបូរី នូវស៉ីម៉ងត៍ចំនួន ៦តោន៕