(បន្ទាយមានជ័យ)៖ សមាជិកគណៈកម្មាធិការនាយក និងជាបេក្ខជនតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ២រូប បានប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
សមាជិកគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំង២រូបនេះរួមមានទី១៖ លោក អ៊ុច គ្រីស្តា និងទី២៖ ព្រឿង ស្រស់។
អតីតក្បាលម៉ាស៉ីនបក្សប្រឆាំងទាំង២រូបនេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានា រក្សាបានសុខ សន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
សមាជិកគណៈកម្មាធិការនាយក ទាំង២នាក់ បានលើកឡើងរូបគ្នាថា៖ «យើងខ្ញុំពិតជាចង់រូបរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា កម្ពុជាមានការរីកចម្រើ និងមានការអភិវឌ្ឍជាហូរហែរ ហើយយើងខ្ញុំទាំងពីរនាក់ពិតជាចង់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
សមាជិកគណៈកម្មាធិការនាយកទាំង២រូបនេះ ក៏បានប្តេជ្ញាចិត្តប្រមែលប្រមូលសមាជិកបក្ស ឱ្យងាកមកចូលរួម និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា៕