(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកខ្សាច់ទៅបុករថយន្តក្រុង នាព្រឹកទាបភ្លឺ ស្ថិតនៅម្តុំ ស្គន់លើផ្លូវជាតិលេខ០៦ភូមិពង្រឃុំស្តើងជ័យស្រុកជើងព្រៃ បានបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ស្រាល៧នាក់។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយមុនពេលកើតហេតុ ឡានក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកជ្រះទិសគ្នាតែម្តង»។
សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន៖
១-លឹម.ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ(យីឌុក)ភូមិសង្កែចុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេចេ ខេត្តព្រៃវែង
២-ប៊ុន.ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។
៣-អាត់.ខន ភេទប្រុស អាយុ៥៩ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (អ្នកដំណើរជិះឡានក្រុង)។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងយករថយន្តទាំង២គ្រឿង ចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕