(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនជនសង្ស័យ៦២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២៩នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន២១នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន១០នាក់
* បើកបរក្រោមឥទ្ធិពល២ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៧៨៨ករណី ឃាត់ខ្លួន១៤៣២៦នាក់ (ស្រី១១៧១នាក់)៕