(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយមេបញ្ជាការកងទ័ពសាធារណរដ្ឋហ្វីលីពីន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
ជំនួបនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំកងទ័ពហ្វីលីពីន និងថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាជាច្រើនរូបទៀត។
នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានបន្តប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង ដើម្បីជំរុញសន្ទុះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក្នុងស្មារតីមិត្តភាពជាប្រពៃណី ជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក៕