(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តទទួលជួបសវនាការ និងទទួលថវិកាចំនួន ៨,២៦០ដុល្លារនិង១០លានរៀល ពីសប្បុរសជនមកពីមន្ទីរអង្គភាពនិងក្រុមហ៊ុនចំនួន ៥អង្គភាព។
មន្ទីរអង្គភាពនិងក្រុមហ៊ុននោះ រួមមាន៖
១៖ លោក អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកខេត្តបាត់ដំបង និងសហការី ឧបត្ថម្ភថវិកាចំនួន ៥,៥៦០ ដុល្លារអាម៉េរិក
២៖ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះជួយស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឧបត្ថម្ភថវិកាចំនួន ១០លានរៀល
៣៖ ក្រុមហ៊ុន ធី.ស៊ី.យូ ប៉ូលី អេនធើប្រាយ T.C.U POLYS ENTERPRISE CO.,LTD ចំនួន ២,០០០ ដុល្លារអាម៉េរិក
៤៖ ក្រុមហ៊ុន ខេមបូ - អេស៊ា ត្រេឌីង CAMBO-ASIA Trading Co.,Ltd ឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារអាម៉េរិក
៥៖ ក្រុមហ៊ុន CCECC Contractor ឧបត្ថម្ភថវិកាចំនួន២០០ ដុល្លារអាម៉េរិក។
នេះជាការឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ស្ថិតក្នុងឱកាសនោះលោក សុខ លូ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមក ។
ជាមួយគ្នានេះ លោកប្រធាន បានជម្រាបជូនគណៈប្រតិភូទាំងអស់ អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុក ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ព្រមទាំងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក បានទាន់ពេលវេលានិង ស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានគោរពជូនពរដល់ សប្បុរសជនទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង (ប្រាក់រៀល) និង #CambodianRedCrossBattambangBranch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម៖
#ធនាគារកាណាឌីយ៉ា(CANADIA)
(ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882
#ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)03000354153828
(ប្រាក់រៀល) 03000354153838
#ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989
ព័ត៌មានបន្ថែមសូមទូរសព្ទលេខ៖
* លោក សួស សុភ័ក្រ្ត 076 33 36 017
* លោក កង ប៊ន 092 81 53 73
* លោក កុសុម សុភីនារ៉ា 061 81 81 16 ៕