Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ លោករដ្ឋមន្រ្តី វង សូត នឹងអញ្ជើញជាអធិបតីនៅក្នុងទិវាមនុស្ស គ-ថ្លង់ ឆ្នាំ២០១៦

22-09-2016 07:43

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ទិវាមនុស្ស គ-ថ្លង់ ឆ្នាំ២០១៦ ក្រោមប្រធានបទ «មានភាសាសញ្ញា ខ្ញុំអាចរស់នៅដោយស្មើភាព» ដោយមានការចូលរួមប្រមាណ៤៥០នាក់។

នៅក្នុងទិវាអបអរសាទរនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានចូលរួមជាគណៈអធិបតីផងដែរ។

កម្មវិធីនេះរៀបចំធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕