(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈ App NoDrug កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចជាន់ទី១អាគារទី៣ និងទី៦បុរីកីឡាផ្លូវ២១១ ភូមិ ១២សង្កាវាលវង់ ខណ្ឌ៧មករា។

ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចជំនាញបានធ្វេីតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

ដោយឡែក កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទចែកចាយ និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ស្ថិតនៅចំនុចផ្លូវលេខ369 (ផ្លូវលំមាត់ទន្លេរ) ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ បានធ្វើតេស្តទឹកនោមជនសង្ស័យរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕