(ភ្នំពេញ)៖ អំឡុងមានវត្តមាននៅប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ព្រមទាំងបានចូលរួមពិសាអាហារថ្ងៃត្រង់រៀបចំដោយ លោក តូ ឡឹម ផងដែរ។