(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាកិច្ចការងារផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក របស់ក្រសួងធារណការ និងដឹកជញ្ជូន ដោយកិច្ចប្រជុំនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក លោកស្រី មន្ត្រីរាជការពាក់ព័ន្ធ ស្ថិតក្រោមឱវាទក្រសួងផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២៤ កក្កដា ២០២៤ ដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលលើសេវាសាធារណៈមួយចំនួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ពេលមកទទួលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕