(ភ្នំពេញ)៖ យោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល់២នាក់។
គ្រោះថ្នាក់ទាំង៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៩គ្រឿងរួមមាន ម៉ូតូចំនួន៣គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្ មើសល្បឿន២លើក មិនប្រកាន់ស្ដាំ១លើក ស្រវឹង២លើក មិនគោរពសិទ្ធិ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្តិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន៦នាក់។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្រអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្ដដែលល្មើសសរុបទូទាំងប្រទេស មានចំនួន២,៩០០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៣៨គ្រឿង និងពិន័យសរុបចំនួន១,៩៦២គ្រឿង៕