(ភ្នំពេញ)៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រកួតមិត្តភាពជាមួយក្រុមប្រលោមលោក ៣រាត្រី ដោយមានការគាំទ្រយ៉ាងធំ ពីបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ។

ការប្រកួតនេះ ត្រូវបានរៀបចំឡើងនៅតារាងបាល់ទាត់ វ៉ាយស្ពត ដោយសារយល់ថា បាល់ទាត់បង្កើតក្តីស្រលាញ់ មិត្តភាព និងសាមគ្គីភាព ហើយនៅពេលមនុស្សមានក្តីស្រលាញ់ សង្គមជាតិនឹងពោរពេញដោយសន្តិភាព។ ការប្រកួតនេះដែរ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសយ៉ាងសប្បាយរីករាយជាទីបំផុត។

តំណាងក្រុមទាំងពីរ សូមអរគុណដល់ លោក លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ដែលបានគាំទ្រ និងលើកទឹកចិត្ត លើកិច្ចការផ្សព្វផ្សាយ និងអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ និងជាពិសេសស្ថានទូតរុស្ស៉ី ដែលជួយឲ្យការប្រកួតនេះកើតឡើងបាន៕