(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន១០ករណី ឃាត់ខ្លួន១៨នាក់ មុខសញ្ញាជួញដូរចំនួន១៥នាក់ មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន០.៩៤ក្រាម និង២៨កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប៣ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពង់ស្ពឺបង្រ្កាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប៣ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់ និងនគរបាលខេត្តត្បូងឃ្មុំបង្ក្រាប់១ករណី ឃាត់ខ្លួនម្នាក់៕