(កណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់វាយខ្នោះ ក្រោយស្រវឹងស្រា និងមានសារធាតុញៀនក្នុងខ្លួនផងនោះ បែកកកម្មឋានដុតផ្ទះខ្លួនឯងចោលខ្ទេច បណ្ដាលឲ្យប្រពន្ធ-កូនយំស្ដាយស្រណោះទ្រព្យសម្បត្តិ រីឯជនដៃដៃល់ត្រូវបានចាប់ខ្លួនចាត់ការតាមនីតិវិធី។

ហេតុការណ៍ហួសចិត្តនេះបានកើតឡើងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានម្ចាស់ផ្ទះឈ្មោះ ផាន សុខលី អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកើតហេតុ និងជនបង្កអ្នកដុតឈ្មោះ ភុន សុខ អាយុ៤៩ឆ្នាំមុខរបសន្តិសុខទីលំនៅ។

សំភារខូចខាតរួមមាន៖ ផ្ទះ១ខ្នងផ្ទះ ខ្ពស់ទំហំ៥ម×៦ ធ្វើពីជើងសសរបេតុងគ្រោងឈើ ជញ្ជាំងនឹងប្រកស័ង្កសី (ឆេះទាំងស្រុង) អង្ករ១បាវ ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត
និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

តាមរបាយការណ៍ ក្រោយពេលដឹងឆេះត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រជាការពារ មេភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជួយអន្តរាគមន៍ជួយពន្លត់ ប៉ុន្តែដោយសារផ្ទះនៅដាច់ពីគេហើយខ្វះទឹកផង ទើបភ្លើងទាំងអស់តែម្តង៕