(ភ្នំពេញ)៖ ក្រសួទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងឱកាសទិវា ទេសចរណ៍ពីភពលោក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
ទិវាទេសចរណ៍ពិភពលោកនេះ នឹងរៀបចំឡើងក្រោមប្រធានបទ ទេសចរណ៍សម្រាប់យើងទាំងអស់គ្នា-ជម្រុញភាពទៅដល់ជាសាកល (Tourism for All-Promoting Universal Accessibility) និងដើម្បីអមជាមួយពិធីប្រកាសផ្សព្វផ្សាយ «ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន» និង «ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តមនុស្សពេញវ័យ» នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ
ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ សិស្សនិស្សិត យុវជនទាំងអស់ អាចចុះឈ្មោះតាមរយៈគេហទំព័រ
«http://cambodiaecobusiness.org/kh/register»។ ក្នុងទិវាទេសចរណ័ពិភពលោកនេះ ក៏មានជាការប្រឡងប្រណាំង និងប្រគល់រង្វាន់ពិសេសដល់ជយលាភីផងដែរ៕