(ភ្នំពេញ)៖ លោក ម៉ម សារិទ្ធ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ការដំឡើងអាករពិសេសលើបារី មិនបណ្តាលឱ្យចំណូលពន្ធរដ្ឋថយចុះទេ។
ក្នុងឱកាសចូលរួមវេទិកាមួយ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ លោក ម៉ម សារិទ្ធ បានលើកឡើងថា ដូច្នេះវិធានការដែលយើងគិតថាមានប្រសិទ្ធភាព គឺប្រធានការពន្ធគេនិយាយថា បើសិនជាថ្លៃបារីកើនឡើងវាប៉ះពាល់ឥរិយាបថរបស់មនុស្សខ្លាំងជាងប្រធានការទីមួយ ដែលថាប្រធានកម្មមិនមែនពន្ធ ភាពប្រសើរអំបាញ់មិញ បារីដែលថោក សម្រាប់អ្នកក្រីក្រទិញ គឺមានភាពយឺតទូចជាងបារី ដែលថ្លៃ។
បន្ថែមពីនេះ លោក ម៉ម សារិទ្ធ បានបន្ដថា ដូច្នេះវិធានការពន្ធនេះមានន័យថា វិធានវិធានការទៅលើខាងផ្គត់ផ្គង់ហើយយើងសង្ឃឹមថា បារីឡើងថ្លៃជះឥទ្ធិពលសំខាន់ទៅលើអ្នកផ្គត់ផ្គង់ហើយបរិមាណជក់បារី និងថយចុះជាខ្លាំងដោយសារបារីឡើងថ្លៃភាពប្រសើរទាបចំណូលពន្ធបានថយចុះ៕