(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលនៃការបំពេញការងារ របស់ស្ថានបេសកកម្ម និងស្ថានកុងស៊ុលកម្ពុជា នៅក្រៅប្រទេស ក្នុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
តាមរយៈវីដេអូដែលបណ្ដាញ Fresh News ទទួលបាន បង្ហាញថា ស្ថានបេសកកម្ម និងស្ថានកុងស៊ុល បានបំពេញការងារប្រកបទៅដោយ ការយកចិត្តទុកដាក់ និងបង្ហាញលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ដែលជាឧត្ដមប្រយោជន៍ របស់កម្ពុជា ។
ការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម ការទូតសេដ្ឋកិច្ច និងទេសចរណ៍ រួមទាំងការរក្សាឲ្យបាននូវសុវត្ថិភាពរបស់ពលរដ្ឋខ្មែរនៅបរទេស គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូត និងស្ថានកុងស៊ុល។
សូមទស្សនាតាមរយៈវីដេអូខាងក្រោម៖