(មណ្ឌលគិរី)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅ ម៉ោងជាង៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយពីមានជនមិនស្គាល់មុខមួយក្រុម បានបាញ់ប្រហារជិត៣០គ្រាប់ នៅខាងមុខទីបញ្ជាការដ្ឋានអាវុធហត្ថ ស្រុកអូររាំង ស្ថិតក្នុងភូមិពូហ្សាម ឃុំសែន មនោរម្យ ខេត្តមណ្ឌលគិរី។
មិនទាន់មានមន្ត្រីសមត្ថកិច្ចណាម្នាក់ ចេញមកអះអាង ពីមូលហេតុនៃការប្រើកាំភ្លើង AK បាញ់ជិត៣០គ្រាប់ ខាងលើនេះនៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានខ្លះ បានលួចបង្ហើបថា អ្នក ដែលបាញ់ចំនួន៣ដងនោះ មានគ្នា៣នាក់ជាភ្ញៀវ ដែលចូលផឹកស៊ីនៅមុខ ទីបញ្ជាការដ្ឋានអាវុធហត្ថស្រុក អូររាំងតែម្តង។
មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង អង្គភាព Fresh News មិនអាចសុំការបំភ្លឺបានទេ នៅយប់ថ្ងៃនេះដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល៕