(ភ្នំពេញ)៖ លោក យី សុខវួច ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ លី គង់ហុង ដែលត្រូវបានចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលឈ្មោះ លី គង់ហុង ស្នាក់នៅផ្ទះលេខ៥០អា ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចៅក្រមស៉ើបសួរ បានបញ្ជាឲ្យកម្លាំងសាធារណៈ ដើម្បីឲ្យស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ លី គង់ហុង មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ៕