(ភ្នំពេញ)៖ ដើម្បីជំរុញពាណិជ្ជកម្ម ក្រុមពាណិជ្ជករថៃ បានមកផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេ ជូនពាណិជ្ជករកម្ពុជា ដើម្បីចាប់ដៃគ្នារកស៉ី។
ជាស្តែងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំង២០១៦ ក្រុមហ៊ុនថៃធំៗចំនួន១៤ បានធ្វើបទបង្ហាញអំពីផលិតផលរបស់ខ្លួន ដើម្បីចរចា និងស្វះស្វែងរកដៃគូពាណិជ្ជកម្ម ជាមួយពាណិជ្ជករកម្ពុជា។
ក្រុមហ៊ុនថៃធំៗចំនួន១៤ រួមមានក្រុមហ៊ុន គ្រឿងសង្ហារឹម ក្រុមហ៊ុនប្រដាប់ប្រដាល់ក្មេងលេង ថ្នាំទ្រនាប់ស្អិត ម៉ាស៊ីនសុខភាព និងក្រុមហ៊ុនជាច្រើនទៀត ដែលត្រូវមកធ្វើការតាំងបង្ហាញ និងមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុនធំៗរបស់កម្ពុជាចំនួន៣៥-៣៦ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម ២០១៦ចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ៕