(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) នៅទីស្នាក់ការ ARMAC រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ប្រាស៊ីត សាយ៉ាស៊ីត (Prasith Sayasith) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវប្រចាំនៅកម្ពុជា ដែលជាប្រធាននៃគណៈកម្មាធិការអចិន្ដ្រៃយ៍របស់ ARMAC និងមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ផងដែរ។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីបញ្ហាសំខាន់ៗ ដើម្បីដាក់ឲ្យមជ្ឈមណ្ឌល ARMAC ចាប់ផ្ដើមដំណើរការបានពេញលេញ រួមមានការជ្រើសរើសនាយកប្រតិបត្តិ និងគម្រោងថវិកាសម្រាប់ដំណើរការប្រចាំឆ្នាំ និងផែនការការងារ២ឆ្នាំ (២០១៧-២០១៨)៕
ខាងក្រោមនេះ ជាលិខិតលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC៖