(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភា ចេញសេចក្តីប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជួយទិញស្រូវ-អង្កររបស់ខ្មែរតាមលទ្ធភាព ដើម្បីជួយលើកកម្ពស់​តម្លៃស្រូវរបស់ខ្មែរ។

ការចេញសេចក្តីប្រកាសនេះ ធ្វើឡើងតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពូជា និងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយកម្ពស់តម្លៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ។ 

សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា បានបញ្ជាក់ថា «ប្រសិនបើ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មានបំណងចង់ចូលរួមទិញ​ ស្រូវ-អង្ករ ដើម្បីជួយលើកកំពស់តម្លៃស្រូវ-អង្ករខ្មែរ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋកសិករខ្មែរ សូមមេត្តាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 017 888 001, 078 777 669»

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់ព្រឹទ្ធសភា៖