(បាត់ដំបង)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមោងឫស្សី ខេត្តបាត់ដំបង ដឹកនាំដោយ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរៀបចំសកម្មភាពថត MV មួយបទ៖ ទូងស្គរ ៥ សីហា ដើម្បីត្រៀមចូលរួមអបអរសាទរពិធី បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ
បទនេះ ជាបទថ្មី Original ទាំងនិពន្ធ ច្រៀង សម្តែង និងរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារយុវជនស្រុកមោងឫស្សី រដ្ឋបាលស្រុកមោងឫស្សី និងវត្តសុរិយារាម ដោយបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ៕