(ឥណ្ឌា)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នាទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានប្រតិភូ បានជួបសម្តែងការគួរសមជាមួយលោកស្រី Audrey AZOULAY អគ្គនាយិកាអង្គការយូណេស្កូ និងថ្នាក់ដឹកនាំដទៃទៀតនៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងបណ្តាគណៈប្រតិភូប្រទេសជាមិត្តមួយចំនួនទៀត។
នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកស្រីអគ្គនាយិកានៃអង្គការយូណេស្កូ និងបណ្តាគណៈប្រតិភូទាំងនោះ នូវកិច្ចខិតខំរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមាននៅកម្ពុជា៕