(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាស ព័ត៌មានមួយដោយប្រកាសឲ្យសាធារណជន ទិញអង្ករសែនក្រអូប នៅរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន៣ ដើម្បីធានាបាននូវអង្ករគុណភាពសុទ្ធ១០០ភាគរយ។
រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនទាំង៣នោះរួមមាន៖ ១-ធនាគារស្រូវ ឬ ក្រុមហ៊ុនបៃតង, ២-ក្រុមហ៊ុន Amru Rice និង ៣-រោងម៉ាស៉ីនកិនស្រូវ ភួ កុកគី ដែលក្រុមហ៊ុនទាំងនេះបានធ្វើការ សហការជាមួយនឹងធនាគារអភិវឌ្ឍន៍ជនបទ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃ ស្រូវរបស់ប្រជា កសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444 ។
* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិន ទាន់គិតតម្លៃដឹកជញ្ជូន។
លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូតដល់ពេល ណាបង ប្អូន ត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួម របស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕