(កោះកុង)៖ លោក ទ្រី មេង រដ្ឋលេខាធិការតំណាងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ និងមានការអមដំណើរដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង មានការចូលពីគណវកម្មការ អន្តរក្រសួង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើសម្ធិផលការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហមល្បាយភ្នំ១ខ្សែ ប្រវែង១២,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងភូមិសាស្រ្តផ្លូវព្រះអង្គកែវ គីរីរម្យ៣ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង។

ពលរដ្ឋមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរស់នៅតំបនដាច់ស្រយាលដែលពិបាក ក្នុងធ្វើចរាចចេញចូលទាំងយប់ទាំងថ្ងៃ តែក្នុងបច្ចុប្បន្នភាពក្នុងភូមិសាស្ត្រនេះទទួលបានផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង១២,០០០ម៉ែត្រ ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ៤៨មកទៀតផង។

ពលរដ្ឋបានបន្តថា ផ្លូវ១ខ្សែនេះមានអត្ថប្រយោជន៍ដល់ពួកគាត់ច្រើនណាស់ ដូចជាការធ្វើចរាចរចេញចូលការដឹកកសិផលយកទៅលក់ទីផ្សារ សុវត្តិភាពការធ្វើដំណើររបស់សិស្សានុសិស្ស ទៅសិក្សានិងបានលើកបានស្ទួយផ្នែកវិស័យទេសចរណ៍បន្ថែមទៀតផង។

លោក ទ្រី មេង បានថ្លែងថា ប្រទេសមានសន្តិភាពមានការអភិវឌ្ឍន៍ការរីកចំរើនឆ្ពោះទៅមុខជានិច្ចក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របច្បាប់ដែលកើតចេញពីបេះដូងប្រជាពលកម្ពុជាទូទាំងប្រទេស។

សម្តេចតែងយកចិត្តទុកដាក់ជានិច្ចចំពោះប្រជាពលរដ្ឋមិនថានៅទីជិតទីឆ្ងាយនិងតំបន់ដាច់ស្រយាលនោះទេការអភិវឌ្ឍន៍នៅបន្តជាប់ជានិច្ចដើម្បីប្រជាពលរដ្ឋដើម្បីភូមិឃុំមានសុវត្តិភាព។

លោក ទ្រី មេង បានបន្តថា បងប្អូនដែលមានលំនៅដ្ឋាននៅអមដងផ្លូវនិងបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តខាងលើនេះសូមរួមគ្នាជួយថែរក្សាផ្លូវ១ខ្សែឲ្យគង់វង្សព្រោះផ្លូវ១នេះជាទ្រទ្យសម្បត្តិសាធារណៈគឺរបស់យើងទាំងអស់គ្នា។
ក្នុងគ្រានោះលោកក៍ផ្តល់វត្ថុអនុស្សាវរីយ៍នូវក្រមាម្នាក់១ផងដែ៕