(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់អាណាព្យាបាលសិស្សទាំងអស់ កុំឲ្យបន្ទោសមករាជរដ្ឋាភិបាលដែលធ្វើកំណែទម្រង់ នៅពេលដែលកូនរបស់ពួកគាត់ប្រឡងបាក់ឌុបមិនជាប់។
សម្តេចបានជំរុញឱ្យអាណាព្យាបាលទាំងនោះ ខិតខំជំរុញឱ្យកូនៗប្រឹងរៀនថែមទៀតដើម្បីទទួលបានលទ្ធផលល្អ នៅថ្ងៃខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជានាពេលនេះ ហើយសម្តេចសង្ឃឹមថា ២០ឆ្នាំទៀតធនធានមនុស្ស របស់កម្ពុជានឹងខ្លាំងឡើយ។
សូមទស្សនាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖