(ភ្នំពេញ)៖ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការសិក្សាលើកិច្ចការងារទំនាក់ទំនងសារធារណៈ និងព័ត៌មាន កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ នៅពេលនេះក្លឹបអ្នកកាសែតកម្ពុជា បានសម្រេចបើកវគ្គបណ្ដុះបណ្ដាល ពិសេសសម្រាប់មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈ និងព័ត៌មាន ម្ដងទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
វគ្គថ្មីនេះ នឹងចូលរៀននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងមានតម្លៃ ៧០ដុល្លារសម្រាប់មនុស្សម្នាក់។ វគ្គសិក្សានេះផ្ដោតសំខាន់ទៅលើ ការរៀបចំឯកសារព័ត៌មាន (Media Kits), សេចក្ដីប្រកាសព័ត៌មាន (Press Release), សេចក្ដីជូនដំណឹងដល់អ្នកសារព័ត៌មាន (Media Advisory), សេចក្ដីថ្លៃការណ៍ (Statement), និងការរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន (Media Trip)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ និងតេឡេក្រាមសម្រាប់ទំនាក់ទំនងចុះឈ្មោះ៖ 012 895 853 / 017 397 294 / 098 326 649។