(បន្ទាយមានជ័យ)៖ កញ្ញា ថុល ចាន់រី ជាមន្ត្រីកសិកម្មមួយរូប ដែលកំពុងឈរជើងនៅឃុំសំបួរ ស្ថិតនៅភូមិតាមែងពក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នៅក្នុងវីដេអូខ្លីនេះ ចាន់រី បានរៀបរាប់អំពីការងាររបស់កញ្ញា ក្នុងនាមជាមន្ដ្រីកសិកម្មឃុំ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កញ្ញា ដើម្បីជួយប្រជាកសិករនៅក្នុងឃុំគោលដៅឱ្យមានជីវភាពកាន់តែប្រសើរ៕