(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២២ កក្កដា ២០២៤បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងដោយលោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា តំណាងដោយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណង ដើម្បីបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរួមគ្នាក្នុងការ ផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាប្រទេសបារាំង។
កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនមូលធនមនុស្សជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ គាំទ្រដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥៕