(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ គ្រោងចំណាយថវិកាចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ សាលាហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលនឹងចេញជារូបរាង នាពេលឆាប់ៗ។
ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់គុនខ្មែរ នៅវិឡាល័យព្រះស៊ីសុវត្ថិ ដល់សិស្សានុសិស្ស បច្ចុប្បន្ននេះ គឺកំពុងតែខ្វះខាត។
តាមរយៈការបង្ហោះ ក្នុង Page ផ្លូវការរបស់ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា «បន្ទាប់ពីខ្ញុំបាទបានសិក្សា នៃគម្រោងសាងសង់ទីតាំងនេះ រួចរាល់គឺបានបង្ហាញថា ត្រូវចំណាយថវិការហូត ទៅដល់លើ៣ម៉ឺនដុល្លារជាងឯណោះ ហើយខ្ញុំបាទក៏ទទួលបន្ទុក ទៅលើការចំណាយថវិកានៃការសាងសង់នេះ ដើម្បីឲ្យចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ»៕