(ភ្នំពេញ)៖ គណៈកម្មការផ្សារអូរឬស្សីដឹកនាំដោយ លោក ឡេង គឹមស្រ៊ុង ជាប្រធានផ្សារ សហការជាមួយកងរាជអាវុធហត្ថ ខណ្ឌ៧មករា ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរឬស្សីទី១ និងកម្លាំងសមត្ថកិច្ច ប្រចាំការនៅផ្សារ បានជួបសំណេះសំណាល សួរសុខទុក្ខ តំណាងអាជីវករសរុប៥០នាក់ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់កាន់តែប្រសើរឡើង។ ប្រធានផ្សារអូរឬស្សីកែវ បានថ្លែងថា សូមបងប្អូនទាំងអស់គ្នា ចូលរួមពង្រឹងការងារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ នូវក្នុងឥរិយាបលក់ដូរ ព្រមទាំង ជំរុញឲ្យក្រុមអាជីវករទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ផងដែរ៕