(ភ្នំពេញ)៖ ជនរងគ្រោះក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រោយជួបមេធាវីរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលគិតគូរ និងយកចិត្តទុកដាក់ជាមួយពួកគាត់ជាជនរងគ្រោះ។

ក្រៅពីថ្លែងអំណរគុណជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយនោះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដែលចំណាយពេលវេលាដ៏មានតម្លៃជួបពន្យល់ដោយផ្ទាល់ទៅកាន់ពួកគាត់។

សូមជម្រាបថា ក្រុមមេធាវីរាជរដ្ឋាភិបាល ដឹកនាំដោយលោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្រោយការប្រគល់សិទ្ធិពីសម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានជួបជាមួយជនរងគ្រោះចំនួន៨លើករួចមកហើយ។

លោក គី តិច បានអះអាងថា នេះជាករណីទី១ហើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់មេធាវីរាជរដ្ឋាភិបាល ទៅជួយការពារក្ដីដោយមិនគិតថ្លៃសេវាជូនប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជនបែបនេះ ព្រោះមេធាវីរាជរដ្ឋាភិបាល ការពារក្ដីជូនតែរាជរដ្ឋាភិបាលប៉ុណ្ណោះ។ តាមរយៈយន្ដការនេះ លោក គី តិច បានលើកឡើងថា ទាំងអស់នេះបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់ ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមទស្សនាការលើកឡើងរបស់ប្រជាពលរដ្ឋរងគ្រោះ៖