(ឥណ្ឌា)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ លោកស្រីបណ្ឌិតសភាចារ្យក៏នឹងមានការជួបសម្តែងការគួរសម ព្រមទាំងពិភាក្សានូវការងារមួយចំនួនជាមួយដៃគូនៃប្រទេសជាមិត្ត និងបណ្តាស្ថាប័ននានាមួយចំនួន ស្តីពីការអភិរក្ស និងអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ក្នុងប្រទេសកម្ពុជា៕