(ភ្នំពេញ)៖ នាថ្ងៃចន្ទ ០២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ SME និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមសម្ដែងការរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារ វឌ្ឍនៈ និង អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សា ភិបាល នៃធនាគារ វឌ្ឍនៈ ព្រមទាំងក្រុមគ្រួសារ និងគោរពវិញ្ញាណក្ខន្ធ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលបានទទួលមរណភាពកាលពីថ្ងៃសោរ៍ ១៥កើត ខែអាសាឍ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ នាវេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។