(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ដែលជាអ្នកតាមដាន សភាពការណ៍នយោបាយជាតិ និងអន្តរជាតិ បានអះអាងថា បើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកានេះ បូករួមជាមួយលោកជ្រើសរើសលោក J.D Vance ជាអនុប្រធានាធិបតីផងនោះ នោះសភាពការណ៍ភាពតានតឹងរវាងអាមេរិក និងចិន នឹងកាន់តែតានតឹងឡើង ដូចគ្នាគ្រាដែលលោកកាន់តំណែងជាប្រធានាធិបតី កាលពីអាណត្តិមុន។ លោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ភាពតានតឹងរវាងអាមេរិក និងចិន អាចកើតឡើងនៅអាណត្តិថ្មី បើសិនជាត្រាំ ជាប់ឆ្នោត ហើយនឹងកាន់តែតានតឹងជាងមុនទៀត នៅពេលដែលលោក ដូណាល់ ត្រាំ ជ្រើសរើស លោក J.D Vance ធ្វើជាអនុប្រធានាធិបតី ដោយសារតែលោក J.D Vance ក៏មានប្រឆាំងចិន មិនខុសពីលោក ដូណាល់ ត្រាំ នោះឡើយ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ ដូចតទៅ៖