(កំពង់ឆ្នាំង)៖ គណៈកម្មការគ្រប់គ្រង នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀននៅសាលាបឋមសិក្សាផ្លូវទូក ស្ថិតនៅភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សាធារណជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បរិច្ចាគធនធានផ្ទាល់ខ្លួន ខណៈសាលានឹងធ្វើការចាក់ធ្នឹម ជុំវិញទីទួល ដើម្បីការពារដីហូរច្រោះ ដែលមានប្រវែង៣៥៥ម៉ែត្រ។
តាមរយៈលិខិតអំពាវនាវគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាផ្លូវទូក បានឱ្យដឹងថា ដោយមានការចូលរួមថវិកាពីសហគមន៍ លោកគ្រូ អ្នកគ្រូ និងថវិកាបដិភាគរបស់សាលារៀន (SOF2024) សរុបថវិកាប្រមូលបានចំនួន ៦,៨៥៣,០០០រៀល។ សម្រាប់ថវិកានេះសលាធ្វើការចំណាយសាងសង់រួចរាល់បានប្រវែង ១១៩ម៉ែត្រ៕
ខាងក្រោមនេះ ជាលិខិតអំពាវនាវរបស់គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាផ្លូវទូក៖