(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ការផ្ដាស់ប្ដូរបេក្ខជន ប្រធានាធិបតី របស់គណបក្សប្រជាធិបតីនៅពេលនេះ វាដូចជាយឺតពេលពេកហើយ ក្នុងការប្រកួតប្រជែងប្រជាប្រិយភាពជាមួយលោក ដូណាល់ ត្រាំ។ ខណៈដែលសំឡេងគាំទ្ររបស់លោក ដូណាល់ ត្រាំ កើនឡើងយ៉ាងខ្លាំង ស្របពេលដែលសភាពការណ៍នយោបាយរបស់លោក ដូណាល់ ត្រាំ ត្រូវគ្នាជាមួយសភាពការណ៍អន្តរជាតិជាង។ លោកបណ្ឌិត បានអះអាងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យ៉ាងណាមិញអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះបានបញ្ជាក់ថា ការបោះឆ្នោតនៅអាមេរិកប្រៀបដូចជាបាល់ទាត់អ៊ីចឹង ពេលខ្លះអ្វីដែលឃើញ បែទៅជាផ្ទុយនឹងផលទ្ធផលដែលទទួលបានទៅវិញ។ ហើយបើទោះជាពេលនេះលោក ដូណាល់ ត្រាំ មានការកើនឡើងនូវប្រជាប្រិយភាពក៏ពិតមែន តែបើសិនជាមានបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតីណាមួយ ដែលមានគោលនយោបាយសាកសម្យជាមួយសភាពការណ៍អន្តរជាតិជាង នោះការបោះឆ្នោតអាចនឹងប្រែប្រួលជាងពេលនេះក៏ថាបាន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ដូចតទៅ៖

</p